ខ្មែរ  |  My PARAGON. U

Apply

កម្មវិធីថ្មីស្តីពី «ជំហានត្រឹមត្រូវសម្រាប់អនាគត» របស់​សាកល​វិទ្យាល័យហ្សាម៉ាន់

ក្នុងពេលឆាប់ៗខាងមុខនេះ ប្អូនៗ​ដែល​កំពុង​សិក្សា​ថ្នាក់​ទី​១២ នឹង​បញ្ចប់​ការ​សិក្សាកម្រិត ទុតិយភូមិ។ ប្អូនៗ​ចង់​បន្តការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា ប៉ុន្តែ​មិនដឹង​ថាគួរ​ជ្រើស​​រើស​មុខ​វិជ្ជា​មួយ​ណា មែនទេ? តើ​ប្អូនៗ​ដឹង​ពីកម្មវិធី​សិក្សា​នៃ​ជំនាញ​នីមួយៗ​ដូចជា​ជំនាញ គ្រប់​គ្រង​ធុរកិច្ច រចនាប្លង់ វិស្វកម្ម និង​ វិទ្យាសាស្រ្ត​កុំព្យូទ័រ ដែរឬទេ?

ដើម្បីឆ្លើយតបទៅនឹងចម្ងល់ទាំងអស់នេះ សាស្រ្តាចារ្យដែលមានបទពិសោធន៍របស់​​សា​កល​វិទ្យា​ល័យ​ហ្សាម៉ាន់ នឹង​«ត្រួសត្រាយមាគ៌ា»សម្រាប់​ប្អូនៗ​តាមរយៈ ៖

  • ការជួយស្វែងយល់ពីសក្តានុពល និងជំនាញផ្ទាល់ខ្លួនរបស់ប្អូន
  • ការផ្តល់អនុសាសន៍អំពីអត្ថប្រយោជន៍របស់កម្មវិធីសិក្សានីមួយៗ និង​ការ​រៀបចំ​គំរោង​អាជីព​សម្រាប់ពេលអនាគត
  • ផ្សារភ្ជាប់ជំនាញទៅនឹងមុខវិជ្ជាដែលសាកសម​សម្រាប់​ប្អូន
  • ជួយ​ផ្តល់​អនុសាសន៍​ដល់​ការបោះ​«ជំហាន​ដែល​ត្រឹមត្រូវ​សម្រាប់​អនាគត​»​របស់​ប្អូន!

កម្មវិធី​«ជំហាន​ត្រឹមត្រូវ​សម្រាប់​អនាគត»​នេះ​នឹង​ធ្វើឡើង​រៀងរាល់​ថ្ងៃ​ព្រហស្បតិ៍ ចាប់ពី​ម៉ោង២ រហូត​ដល់​ម៉ោង ៤រសៀល ហើយ​មិនតម្រូវ​ឱ្យមាន​ការ​បង់ប្រាក់​អ្វីឡើយ។ សម្រាប់​ព័ត៌មាន​បន្ថែម​និង​ដើម្បី​ទទួល​បានសេវា​ដែល​ឥត​គិតថ្លៃ​នេះ ប្អូនៗ​សិស្ស​ថ្នាក់ទី១២ និង​អាណា​ព្យាបាល​សិស្ស​អាចទាក់ទង​មកសាកល​វិទ្យាល័យ​ហ្សាម៉ាន់ តាមរយៈ​ទូរស័ព្ទ​លេខ ០២៣​ ៩៩៦​ ១១១។

សាកលវិទ្យាល័យ​ហ្សាម៉ាន់​នឹងរង់ចាំ​ស្វាគមន៍​អ្នកទាំងអស់គ្នាដោយ​ក្តី​រីករាយ៕