ខ្មែរ  |  My PARAGON. U

Apply

Scholarship based on Nation High school Exam 2019

សូមអបអរសាទរដល់ប្អូនៗសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩។ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គននឹងផ្តល់អាហារូបករណ៍ជូនសិស្សានុសិស្សទៅតាមនិទ្ទេស និងជំនាញសិក្សាតាមពេលវេលា និងកាលកំណត់ដូចខាងក្រោម។

*សិស្សនិទ្ទេស A នឹងត្រូវបានផ្ដល់អាទិភាព ដោយអាចមកចុះឈ្មោះដើម្បីទទួលយកអាហារូបករណ៍នៅម៉ោង៨:០០ព្រឹក ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញានៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន។ សិស្សនិទ្ទេស B អាចមកចុះឈ្មោះនៅម៉ោង១០:០០ព្រឹក ក្នុងថ្ងៃដដែល។ ចំនែកសិស្សនិទ្ទេស C និង D អាចមកចុះឈ្មោះនៅម៉ោង១៤:០០ ក្នុងថ្ងៃដដែល។
**សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គននឹងមិនតម្រូវឲ្យមានការតម្រង់ជួរពីពេលព្រលឹមឡើយ។ ដោយឡែកបេក្ខជនត្រូវមកដល់សាកលវិទ្យាល័យនៅម៉ោង៨:00ព្រឹកដើម្បីចូលរួមយកលេខរៀង ដែលនឹងប្រព្រឹត្តិទៅនៅម៉ោង៨:00គត់។ លក្ខខណ្ឌផ្សេងៗ និងព័ត៌មានលម្អិតអំពីដំណើរការទទួលយកអាហារូបករណ៍នេះនឹងត្រូវប្រកាសជូននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា។
***សូមភ្ជាប់មកជាមួយនូវកាតសិស្សឬអត្តសញ្ញាណប័ណ្ណ ភស្តុតាងបញ្ជាក់ពីនិទ្ទេស និងទឹកប្រាក់ចំនួន$500សម្រាប់ការបង់ថ្លៃចុះឈ្មោះសិក្សា(registration fee)។